ធៀបនឹងប្រាក់ដុល្លារអាមេរិក?

តើកត្តាចម្បងអ្វីខ្លះដែលបណ្ដាលឱ្យប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបបន្តធ្លាក់ថ្លៃ ធៀបនឹងប្រាក់ដុល្លារអាមេរិក?

យោងតាមសារព័ត៌មាន Euro News ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា បានបង្ហាញថាប្រាក់អឺរ៉ូដែលជារូបិយប័ណ្ណផ្លូវការរបស់សហភាពអឺរ៉ុបបានបន្តធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំ ២០២៤ នេះមកម៉្លេះ។ តើមានកត្តាចម្បងអ្វីខ្លះដែលបណ្ដាលឱ្យប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបបន្តធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកបែបនេះ?

 

ពាក់ព័ន្ធនឹងសំណួរនេះក្រុមអ្នកជំនាញបានវាយតម្លៃថា ការធ្លាក់ថ្លៃរបស់ប្រាក់អឺរ៉ូអាចបណ្ដាលមកពីកម្រិតខុសគ្នានៃអតិផរណាក្នុងតំបន់ចាយប្រាក់អឺរ៉ូនិងសហរដ្ឋអាមេរិកហើយនេះជាសញ្ញាចង្អុលបង្ហាញថាប្រាក់អឺរ៉ូអាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀតបើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប្រាក់អឺរ៉ូដែលជារូបិយប័ណ្ណផ្លូវការប្រើប្រាស់រួមគ្នាដោយប្រទេសសមាជិកចំនួន ២០ នៃសហភាពអឺរ៉ុបរួមមាន អូទ្រីស បែលហ្ស៊ិក ក្រូអាស៊ី ស៊ីប អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិច អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី និងអេស្ប៉ាញ បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់បើធៀបនឹងប្រាក់ដុល្លារអាមេរិកដោយបានធ្លាក់ថ្លៃប្រមាណ ,២% គិតចាប់តាំងពីដើមឆ្នាំ ២០២៤ មក។

 

អត្រាប្តូរប្រាក់អឺរ៉ូធៀបដុល្លារអាមេរិកស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រនៅឡើយដោយក្នុង ១ អឺរ៉ូបប្ដូរបានក្រោម ១,០៨ ដុល្លារអាមេរិកគិតត្រឹមថ្ងៃទី ១៤ ខែឧសភា ទោះបីជាប្រាក់អឺរ៉ូបានហក់ឡើងថ្លៃតិចតួចនាពេលថ្មីៗនេះក៏ដោយ។ ជាការពិតណាស់ធនាគារកណ្តាលអឺរ៉ុប (ECB)
និងធនាគារកណ្តាលអាមេរិកមានគោលនយោបាយរូបិយវត្ថុខុសប្លែកពីគ្នាខ្លាំងដែលបានបណ្ដាលឱ្យអត្រាការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលក៏មានភាពខុសគ្នាកាន់តែខ្លាំងផងដែរដែលជាកត្តាបណ្ដាលធ្វើឱ្យប្រាក់អឺរ៉ូធ្លាក់
ថ្លៃហើយទំនងជាបន្តធ្លាក់ថ្លៃបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។
យោងតាមប្រភពពី៖
cambonomist

 

 ⭐️⭐️⭐️ Contact Us – អាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ⭐️⭐️⭐️

🏢 Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia.
☎️Hotline: +855 99 777 495
📧 Email: [email protected]
💻Website: https://yaitrading.com.kh

Tags :
Share This :

Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033

Phone: +855 99 777 495 | Email: [email protected]

CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.

Copyright © 2022 yaitrading.com.kh. All rights reserved

kmKH