តួកគីបញ្ជាក់ថា នឹងបន្តគាំទ្រយោធាស៊ីរី ទោះអ៊ីស្រាអែលព្រមាន — អំពាវនាវឱ្យ Israel បញ្ឈប់ការវាយប្រហារ

រដ្ឋាភិបាលតួកគីបានបញ្ជាក់ថា ខ្លួននឹង បន្តជួយស៊ីរីក្នុងការអភិវឌ្ឍសមត្ថភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ ទោះបីអ៊ីស្រាអែលបានព្រមានទីក្រុង Ankara កុំឱ្យពង្រីកវត្តមានយោធារបស់ខ្លួននៅស៊ីរីក៏ដោយ។ ក្រសួងការពារជាតិតួកគីបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ និងគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ភាពតានតឹងនេះកើនឡើងក្រោយអ៊ីស្រាអែលវាយប្រហារមូលដ្ឋានទ័ពអាកាស Abu al-Duhur នៅភាគពាយព្យស៊ីរីកាលពីថ្ងៃទី១៨ សីហា។ អ៊ីស្រាអែលអះអាងថា ស៊ីរីជិតអនុញ្ញាតឱ្យកងកម្លាំងតួកគីដាក់ពង្រាយនៅទីនោះ ដែលអ៊ីស្រាអែលចាត់ទុកថាអាចប៉ះពាល់ដល់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែទាំងស៊ីរី និងតួកគីបានបដិសេធថា មានផែនការបង្កើតមូលដ្ឋានយោធាតួកគីនៅទីនោះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានព្រមានថា ប្រធានាធិបតីតួកគី Recep Tayyip Erdoğan កំពុងនាំតួកគីចូលទៅក្នុងអ្វីដែលលោកហៅថា “dangerous adventures in Syria”។ Ankara ឆ្លើយតបថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ Damascus មានគោលដៅជួយកសាងសមត្ថភាពរដ្ឋស៊ីរី និងស្ថិរភាពប្រទេស មិនមែនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទេ។
គួរឱ្យកត់សម្គាល់ថា សហរដ្ឋអាមេរិកក៏បានរិះគន់ការវាយប្រហារលើ Abu al-Duhur ផងដែរ។ បេសកជនអាមេរិក Tom Barrack បាននិយាយថា អ៊ីស្រាអែលមិនបានផ្តល់ការជូនដំណឹងគ្រប់គ្រាន់មុនការវាយប្រហារ ហើយបានព្រមានពីហានិភ័យនៃការបង្កជម្លោះកាន់តែធំរវាងអ៊ីស្រាអែល និងតួកគី។
📊 ផលប៉ះពាល់ទីផ្សារ
🥇 Gold — Bullish Bias: ប្រសិនបើភាពតានតឹង Turkey–Israel–Syria កើនឡើង វាអាចបន្ថែម Geopolitical Risk និងគាំទ្រតម្រូវការ Safe Haven លើមាស។ ប៉ុន្តែសម្រាប់ទិសដៅមាស កត្តា USD, Treasury yields និង Fed នៅតែមានឥទ្ធិពលធំ។
🛢️ Oil — Slightly Bullish / Volatile: ព័ត៌មាននេះមិនប៉ះពាល់ផ្ទាល់ដល់ការផ្គត់ផ្គង់ប្រេងទេ ប៉ុន្តែប្រសិនបើជម្លោះរីកធំក្នុងតំបន់មជ្ឈិមបូព៌ា Risk Premium លើប្រេងអាចកើនឡើង។
ថ្ងៃខែឆ្នាំ៖ ២៧ សីហា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora