Bessent ជំរុញ G20 ដាក់ពន្ធលើទំនិញចិន ខណៈ Trade Surplus ចិនកើនដល់ $1.2 Trillion

ថ្ងៃខែឆ្នាំ៖ ៣១ សីហា ឆ្នាំ២០២៦

photo_2026-08-31_11-18-22
🔴រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent បានជំរុញឱ្យប្រទេសក្នុង G20 ពិចារណាដាក់ ពន្ធគយ និងរបាំងពាណិជ្ជកម្មបន្ថែមលើទំនិញចិន ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មពិភពលោក។

 ចិនមាន Trade Surplus ប្រហែល $1.2 trillion។ Bessent និយាយថា ការពឹងផ្អែកខ្លាំងលើការនាំចេញរបស់ចិន មិនអាចបន្តបានទេ ហើយចិនគួរជំរុញ ការប្រើប្រាស់ក្នុងស្រុក (Domestic Consumption)

 អាមេរិកបានដាក់ ពន្ធខ្ពស់ និងការហាមឃាត់ លើផលិតផលចិនមួយចំនួន ដូចជា រថយន្ត។ បន្ទាប់ពីនោះ ទំនិញចិនមួយចំនួនបានបង្វែរទៅទីផ្សារ អឺរ៉ុប និងអាមេរិកឡាទីន
📉 ពន្ធរបស់អាមេរិកបានជួយឱ្យ ពាណិជ្ជកម្មខ្វះខាត (Trade Deficit) របស់អាមេរិកជាមួយចិន ក្នុង 6 ខែដំបូងឆ្នាំ 2026 ធ្លាក់ប្រហែល 1/3 មក $73.9 ពាន់លាន

💱 Bessent មិនគាំទ្រគំនិតឱ្យប្រទេសធំៗធ្វើកិច្ចព្រមព្រៀងថ្មីដើម្បីបង្ខំឱ្យ Yuan ឡើងថ្លៃ ដូច Plaza Accord ឆ្នាំ 1985 ទេ។ គាត់យល់ថា បញ្ហាសំខាន់ជាងគេគឺ ការឧបត្ថម្ភឧស្សាហកម្មរបស់រដ្ឋចិន និងការប្រើប្រាស់ក្នុងស្រុកខ្សោយ

🤝 អាមេរិកកំពុងជំរុញឱ្យ G20 ចេញ សេចក្តីថ្លែងការណ៍រួម ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និង Current Account
នៅចុងខែកញ្ញា គ្រោងមាន កិច្ចប្រជុំ Trump–Xi។ ភាគីទាំងពីរក៏កំពុងពិភាក្សាអំពីការកាត់បន្ថយពន្ធលើទំនិញដែលមិនមែនជាយុទ្ធសាស្ត្រ និងច្បាប់សុវត្ថិភាព AI

📌 ផលប៉ះពាល់សម្រាប់ទីផ្សារ Forex / Gold
បើ G20 ចាប់ផ្តើមដាក់ពន្ធលើទំនិញចិនកាន់តែច្រើន  Trade War អាចកើនឡើង  Global Growth អាចថយ  Risk-off

អាចមានន័យថា៖
🟢 Gold  ប្រសិនបើទីផ្សារភ័យខ្លាច និងតម្រូវការទ្រព្យសុវត្ថិភាពកើនឡើង
🟢 USD អាច  ប្រសិនបើមាន Safe-haven demand
🔴 China/Global equities  ប្រសិនបើពន្ធធ្វើឱ្យការនាំចេញ និងកំណើនសេដ្ឋកិច្ចរងសម្ពាធ
🟡 Inflation risk  ប្រសិនបើពន្ធធ្វើឱ្យតម្លៃទំនិញកើន
សរុប: អាមេរិកកំពុងព្យាយាមឱ្យ G20 ចូលរួមជាមួយខ្លួន ដើម្បីដាក់សម្ពាធលើចិនឱ្យបន្ថយការពឹងផ្អែកលើ Exportហើយបង្កើន Domestic Consumption។ ប្រសិនបើប្រទេសជាច្រើនចូលរួម នេះអាចបង្កើនហានិភ័យ Global Trade War

Contact: 081 33 13 11
Telegram: https://t.me/Dararith3699 
ថ្ងៃខែឆ្នាំ៖៣១/សីហា/ឆ្នាំ ២០២៦
ប្រភព៖Reuters