របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

កាលបរិច្ឆេទ៖ ១៦ តុលា ២០២៦

Gold Market Update_ Bullish Outlook


របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ  15 តុលា  2026

  • តម្លៃទាបប្រចាំថ្ងៃ ( Low): 4,099
  • តម្លៃខ្ពស់ប្រចាំថ្ងៃ ( High): 4,170
  • ចន្លោះប្រែប្រួល ( Range): 71 ដុល្លារ

មាសកំពុងស្ថិតក្នុងស្ថានភាព  Slightly Bullish / លំអៀងឡើងបន្តិច បន្ទាប់ពីម្សិលមិញស្ទុះឡើងជាង  1% ។ Spot Gold បានឡើងដល់ប្រហែល $4,170/oz ខណៈព្រឹកនេះមានការថយចុះបន្តិចមកនៅជុំវិញ  $4,177/oz ។

មូលហេតុសំខាន់ដែលគាំទ្រមាស៖ ប្រាក់ដុល្លារ  USD ចុះថ្លៃ និង  US Treasury Yields ធ្លាក់ចុះខ្លាំង ដោយ  10Y Yield ចុះមកតំបន់ទាបបំផុតក្នុងរយៈពេលប្រហែល 3 សប្តាហ៍។ ប្រាក់ដុល្លារក៏កំពុងឆ្ពោះទៅរកការធ្លាក់ចុះប្រចាំសប្តាហ៍ជាលើកដំបូងក្នុងរយៈពេល  5 សប្តាហ៍។ នេះជាបរិយាកាសដែលអាចជួយគាំទ្រតម្លៃមាស។

ប៉ុន្តែ ហានិភ័យធ្លាក់ចុះនៅតែមាន ព្រោះទិន្នន័យ CPI និង  PPI អាមេរិក ថ្មីៗនេះក្តៅជាងការរំពឹងទុក។  Headline CPI កើនដល់ 3.7% YoY ហើយទីផ្សារនៅតែពិចារណាថា  Fed អាចដំឡើងអត្រាការប្រាក់។ ទោះយ៉ាងណា បច្ចុប្បន្នទីផ្សារកំណត់ប្រូបាប៊ីលីតេប្រហែល  72% ថា  Fed នឹងរក្សាអត្រាការប្រាក់ដដែលនៅកិច្ចប្រជុំខាងមុខ។

🎯 អ្វីដែលត្រូវតាមដានថ្ងៃនេះ

Fed Chair Kevin Warsh គឺជាចំណុចសំខាន់បំផុត។

  • Hawkish ( ជំហរតឹងរ៉ឹង): បើសុន្ទរកថាបង្ហាញពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ  →    Treasury Yields និង  USD អាចឡើងវិញ  → មាសអាចធ្លាក់ចុះ។
  • Patient / Dovish ( ជំហរប្រុងប្រយ័ត្ន ឬបន្ធូរបន្ថយ): បើសុន្ទរកថាបង្ហាញថា  Fed មិនប្រញាប់ដំឡើងអត្រាការប្រាក់  →    Yields អាចនៅទាប   → គាំទ្រមាសឱ្យឡើងបន្ត។

📊 បច្ចេកទេសក្រាហ្វិក ( Technical Analysis)

ទិសដៅសំខាន់៖ មាសស្ថិតក្នុងទំនោរចុះ ( Downtrend)

  • Resistance: 4,169 | 4,180
  • Support: 4,080 | 4,050  

     

អត្ថបទដោយ៖ ហ៊ុន នេត្រា  
Telegram: 078444061  
កាលបរិច្ឆេទ៖ ១៦ តុលា ២០២៦