របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

កាលបរិច្ឆេទ៖ ១៥ តុលា ២០២៦

yai_gold_market_poster_correct_logo

ការប្រែប្រួលកាលពីថ្ងៃ 14 តុលា 2026

  • តម្លៃទាបប្រចាំថ្ងៃ (Low): 4,073
  • តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4,170
  • ចន្លោះប្រែប្រួល (Range): 97 ដុល្លារ

កាលពីយប់មិញ មាសធ្លាក់ខ្លាំងជាង 1%ហើយ Spot Gold បានចុះដល់ប្រហែល $4,073/ozដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី 7 តុលា។ មូលហេតុសំខាន់គឺ US CPI ក្តៅជាងការរំពឹងទុក ធ្វើឱ្យទីផ្សារបង្កើនការរំពឹងថា Fed អាចដំឡើងអត្រាការប្រាក់។

CPI ខែកញ្ញា កើនឡើង 3.7% YoY ពី 3.4%មុន ខណៈ Core CPI កើន 2.6% YoY។ ភ្លាមៗក្រោយទិន្នន័យនេះ US 10Y Treasury Yield បានឡើងប្រហែល 5.30% និង Dollar Index (DXY) ឡើងដល់ប្រហែល 102.75 ដែលបង្កើតជាសម្ពាធខ្លាំងលើតម្លៃមាស។

ប៉ុន្តែព្រឹកនេះ មានចំណុចវិជ្ជមានសម្រាប់មាស៖ USD បានថយពីកម្រិតខ្ពស់ក្នុងរយៈពេល 18 ខែ ហើយ Treasury Yields ក៏ធ្លាក់ចុះវិញ បន្ទាប់ពីមន្ត្រី Fed បង្ហាញជំហរប្រុងប្រយ័ត្នចំពោះការដំឡើងអត្រាការប្រាក់។ កត្តាទាំងនេះអាចជួយឱ្យ Gold មានឱកាស Technical Rebound។

🎯អ្វីដែលត្រូវតាមដានថ្ងៃនេះ

1. US PPI (Producer Price Index)

  • បើទិន្នន័យខ្ពស់ជាងការរំពឹងទុក → Yield/USD ↑→ Gold ↓
  • បើទិន្នន័យទាបជាងការរំពឹងទុក → Gold អាចកើនឡើង  ↑

2. Fed Chair / Fed Officials Remarks

  • តាមដានសាររបស់មន្ត្រី Fed អំពី អត្រាការប្រាក់ និងទិសដៅគោលនយោបាយរូបិយវត្ថុ។

3. US Treasury 10Y Yield

  • បើ Yield ឡើងវិញ  →សម្ពាធលើតម្លៃមាសអាចកើនឡើង។

4. US Dollar Index (DXY)

  • បើប្រាក់ដុល្លារបន្តចុះថ្លៃ → អាចជួយគាំទ្រការងើបឡើងវិញរបស់មាស។

5. Risk-off / Tech Selloff

  • ភាគហ៊ុនអាស៊ីកំពុងរងសម្ពាធបន្ទាប់ពីទិន្នន័យ CPI។ បើភាពភ័យខ្លាចក្នុងទីផ្សារកើនឡើងខ្លាំង → តម្រូវការមាសជាទ្រព្យសុវត្ថិភាព (Safe-haven Demand) អាចកើនឡើង។

📊បច្ចេកទេសក្រាហ្វិក (Technical Analysis)

ទិសដៅសំខាន់៖ មាសស្ថិតក្នុងទំនោរចុះ (Downtrend)

  • Resistance: 4,159 | 4,180
  • Support: 4,080 | 4,050

 

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
កាលបរិច្ឆេទ៖ ១៥ តុលា ២០២៦