របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ ០៨ តុលា ២០២៦
- តម្លៃទាបប្រចាំថ្ងៃ (Low): 4102
- តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4145
- ចន្លោះប្រែប្រួល (Range): 43 ដុល្លារ
តម្លៃមាស Spot (XAU/USD): ប្រហែល $4,169 ក្នុងមួយអោន នៅព្រឹកនេះ ឡើងប្រហែល 0.9%បន្ទាប់ពីធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរខែ នៅថ្ងៃពុធ។
មូលហេតុជួយឲ្យមាសឡើង៖ដុល្លារអាមេរិកចុះថយ និង ទិន្នផលប័ណ្ណរដ្ឋាភិបាលអាមេរិកអាយុ ១០ ឆ្នាំ ធ្លាក់ចុះ ២ ថ្ងៃជាប់គ្នា។ ទាំងពីរនេះធ្វើឲ្យការកាន់កាប់មាសមានភាពទាក់ទាញជាងមុន។
អ្វីកំពុងដាក់សម្ពាធលើមាស៖ ការរំពឹងថា Fed អាចដំឡើងអត្រាការប្រាក់ម្ដងទៀត និងការព្រួយបារម្ភអំពី តម្លៃប្រេង និងអតិផរណា។ Reuters រាយការណ៍ថា ប្រេង Brent ឡើងលើស 4% ដល់ប្រហែល $103.70 ក្នុងមួយបារ៉ែល ដោយសារហានិភ័យផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។
ត្រូវតាមដានថ្ងៃនេះ៖ របាយការណ៍ University of Michigan Consumer Sentimentរបស់អាមេរិក ដែលគ្រោងចេញនៅម៉ោង ៩ យប់។
- លទ្ធផលខ្សោយ៖ អាចធ្វើឲ្យដុល្លារ និងទិន្នផលធ្លាក់ ហើយជួយគាំទ្រតម្លៃមាស។
- លទ្ធផលខ្លាំង៖ អាចធ្វើឲ្យមាសរងសម្ពាធ។
បច្ចេកទេសក្រាហ្វិក (Technical Analysis)
ទិសដៅមាស៖ ទំនោរចុះ (Bearish Trend)
- Resistance (តំបន់តម្លៃតស៊ូ):4180, 4220
- Support (តំបន់តម្លៃគាំទ្រ): 4140, 4100
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
YouTube: https://youtube.com/@hunnetra4662?si=0sC2vVQ1YlPia0Wv
ថ្ងៃខែឆ្នាំ៖ ០៩ តុលា ២០២៦