របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ 📊

ការប្រែប្រួលកាលពីថ្ងៃ 07 តុលា 2026
🔻តម្លៃទាបប្រចាំថ្ងៃ (Low): 4,066
🔺តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4,169
📏ចន្លោះប្រែប្រួល (Range): 103 ដុល្លារ
🟡តម្លៃមាស
តម្លៃមាសកំពុងជួញដូរជុំវិញ $4,100 – $4,130 ក្នុងមួយអោន នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ។
📈ហេតុអ្វីមាសកំពុងឡើងបន្តិច?
មាស ស្ទុះឡើងតិចតួច ក្រោយធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពី ថ្ងៃទី 5 សីហា។ ប៉ុន្តែ ប្រាក់ដុល្លារខ្លាំង និង ទិន្នផលប័ណ្ណរដ្ឋាភិបាលអាមេរិកខ្ពស់ នៅតែដាក់សម្ពាធលើមាស។
👀ចំណុចត្រូវតាមដាន
• កំណត់ហេតុប្រជុំ Fedបង្ហាញថា មន្ត្រីមានមតិខុសគ្នាអំពី ការដំឡើងការប្រាក់។ ការរំពឹងដំឡើងនៅ ខែធ្នូ អាចធ្វើឱ្យមាសពិបាកឡើងខ្លាំង។
• Initial Jobless Claims ចេញម៉ោង 7:30 យប់
→ លទ្ធផល ទាបជាងការរំពឹង អាចជួយ ដុល្លារឡើង និងដាក់សម្ពាធលើមាស។
→ លទ្ធផល ខ្ពស់ជាងការរំពឹង អាចជួយឱ្យ មាសមានកម្លាំងឡើងវិញ។
• University of Michigan Consumer Sentimentគ្រោងចេញថ្ងៃ សុក្រ ទី 9 តុលា ម៉ោង 9:00 យប់។
• ភាពតានតឹងនៅយេម៉ែន និង ការវាយប្រហារលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីត អាចជួយគាំទ្រ តម្រូវការទិញមាសជាទ្រព្យសុវត្ថិភាព (Safe Haven)។
📌ទស្សនៈរយៈពេលខ្លី
មាសមាន ការស្ទុះឡើងតិចតួច ប៉ុន្តែទិសដៅនៅតែ ប្រុងប្រយ័ត្ន ដោយសារ ដុល្លារ និង ទិន្នផលប័ណ្ណ នៅខ្ពស់។
👉មើលប្រតិកម្មតម្លៃជុំវិញ $4,100 និង ទិន្នន័យអាមេរិកយប់នេះ មុនសម្រេចចិត្តចូលទីផ្សារ។
📊បច្ចេកទេសក្រាហ្វិក
មាសស្ថិតនៅទំនោរចុះក្រោមសម្ពាធនៃការលក់ ទោះបីជាស្ថិតក្នុងតំបន់ទាបក៏ដោយ។
តំបន់ចេញចូលសំខាន់ៗ៖
🔴Resistance: 4,140 / 4,180
🟢Support: 4,080 / 4,040
អត្ថបទដោយ៖ ហ៊ុន នេត្រា
📱Telegram: 078444061
▶️YouTube: https://youtube.com/@hunnetra4662?si=0sC2vVQ1YlPia0Wv
📅ថ្ងៃទី 08 តុលា 2026