របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ 05 តុលា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4123
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4170
ចន្លោះប្រែប្រួល (Range): 47 ដុល្លារ
មាសអន្តរជាតិ ធ្លាក់បន្តិច៖ Spot Gold ចុះប្រហែល 0.3% មក 4,128.69 ដុល្លារ/អោន នៅព្រឹកថ្ងៃអង្គារ។ សម្ពាធសំខាន់មកពី ប្រាក់ដុល្លាររឹងមាំ និង ទិន្នផលបណ្ណបំណុលអាមេរិក ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៤ ឆ្នាំ។
កត្តាដែលជួយទប់ការធ្លាក់មាស គឺ ការរំពឹងថា Fed ប្រហែលមិនដំឡើងការប្រាក់ក្នុងខែតុលា បន្ទាប់ពីរបាយការណ៍ការងារអាមេរិកខ្សោយជាងការរំពឹង។ ប៉ុន្តែទីផ្សារនៅតែរំពឹងខ្ពស់ថា អាចមាន ការដំឡើងការប្រាក់នៅខែធ្នូ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ ក៏អាចបង្កើនតម្រូវការមាសជាទ្រព្យសុវត្ថិភាព។
📌ចំណុចតាមដានថ្ងៃនេះ
• ប្រាក់ដុល្លារ និងទិន្នផលបណ្ណបំណុលអាមេរិក៖ បើបន្តឡើង អាចដាក់សម្ពាធលើមាស។
• តំបន់ 4,123 ដែលជាតម្លៃទាបកាលពីម្សិលមិញ៖ បើមាសរក្សាលើតំបន់នេះ អាចមានការសាកល្បងឡើងវិញ; បើធ្លាក់ក្រោម សូមប្រយ័ត្ន សម្ពាធចុះបន្ថែម។
• កំណត់ហេតុកិច្ចប្រជុំ Fed ដែលគ្រោងចេញនៅថ្ងៃពុធ អាចប្តូរ ការរំពឹងអំពីការប្រាក់ និងបង្កើន ការប្រែប្រួលទីផ្សារ។
📊បច្ចេកទេសតម្លៃ (Technical Analysis)
ស្ថានភាពបច្ចុប្បន្ន៖ ទំនោរទីផ្សាររង សម្ពាធនៃការលក់ នៅក្នុង ទំនោរចុះ (Downtrend)។ ទីផ្សាររត់ក្រោម ខ្សែ MA (Moving Average) 50លើតម្លៃ 4,200 ដុល្លារ/អោន។
- Resistance: 4140, 4180
- Support: 4110, 4080
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
YouTube: https://youtube.com/@hunnetra4662?si=0sC2vVQ1YlPia0Wv
ថ្ងៃខែឆ្នាំ៖ ០៦ តុលា ២០២៦