របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

photo_2026-08-14_09-18-06
ការប្រែប្រួលកាលពីថ្ងៃ 13 សីហា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4343
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4449
ចន្លោះប្រែប្រួល (Range): 106 ដុល្លារ

ថ្ងៃទី 13 សីហា 2026 មាសបានធ្លាក់ជាង 1% បន្ទាប់ពីឡើងខ្លាំងជាប់ៗគ្នា 4 ថ្ងៃ។ Spot Gold ឡើងដល់ប្រហែល 4449 មុនពេលធ្លាក់មកវិញ 443/oz 

មូលហេតុសំខាន់ៗ៖ 

• Profit-taking (អ្នកវិនិយោគលក់យកចំណេញ) — មាសបានឡើងប្រហែល 9%ក្នុងមួយសប្តាហ៍ ហើយឡើងដល់កម្រិតខ្ពស់ប្រហែល 2 ខែ ដូច្នេះអ្នកទិញមុនៗចាប់ផ្តើមបិទ Position យកចំណេញ។ នេះជាមូលហេតុធំបំផុតនៃការធ្លាក់។ 
តម្លៃជិត Resistance 4,450–4,500 ជាតំបន់ Resistance សំខាន់។ 
• PPI អាមេរិកទាបជាងការរំពឹង — July PPI នៅ 0.0% MoM ទាបជាងការរំពឹង +0.2%។ ជាធម្មតាវាអាចល្អសម្រាប់មាស ព្រោះបន្ថយការរំពឹង Fed ដំឡើងអត្រាការប្រាក់ ប៉ុន្តែលើកនេះវាក៏បន្ថយតម្រូវការមាសជា inflation hedge ខណៈទីផ្សារកំពុងចង់លក់យកចំណេញ។
• Risk sentiment ប្រសើរឡើង — ទីផ្សារភាគហ៊ុនអាមេរិកឡើង ដោយ Tech stocks ខ្លាំង ដែលធ្វើឱ្យលុយមួយផ្នែកហូរទៅ Risk Assets ជំនួស Safe Haven 

ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន — 14 សីហា 2026 

ព្រឹកនេះមាសកំពុងស្ថិតក្នុងសម្ពាធកែតម្លៃចុះ (correction) បន្ទាប់ពីមាសឡើងខ្លាំងក្នុងសប្តាហ៍នេះ។ ទិន្នន័យទីផ្សារបង្ហាញថា មាសបានធ្លាក់មកតំបន់ប្រហែល 4320-4360/oz បន្ទាប់ពីឡើងដល់ជិត 4450 កាលពីម្សិលមិញ។
អ្វីកំពុងជំរុញទីផ្សារ៖
• Profit-taking — ក្រោយមាសឡើងប្រហែល 9% ក្នុងមួយសប្តាហ៍ អ្នកវិនិយោគមួយចំនួនបន្តលក់យកចំណេញ។ 
• Fed Rate Hike expectations ថយចុះ — PPI ខែកក្កដាមិនកើន (0.0% MoM) ខណៈទីផ្សារកាត់បន្ថយការរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់នៅខែកញ្ញា។ នេះជាកត្តាគាំទ្រមាសនៅរយៈពេលខ្លី-មធ្យម។ 
• Dollar និង Treasury yields បានថយចុះកាលពីម្សិលមិញ ដែលជាទូទៅផ្តល់ភាពវិជ្ជមានដល់មាស។ 
តម្រូវការរយៈពេលវែងនៅតែរឹងមាំ ជាពិសេសការទិញមាសរបស់ធនាគារកណ្ដាល និងភាពមិនច្បាស់លាស់ភូមិសាស្ត្រនយោបាយ
តំបន់សំខាន់ៗនៅក្នុងថ្ងៃថ្ងៃនេះ:  4320-4300 ជាតំបន់សំខាន់ខាងក្រោម ខាងលើ 4400-4450

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 09:00 AM ១៤ សីហា ២០២៦