របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

photo_2026-08-13_10-12-08
ការប្រែប្រួលកាលពីថ្ងៃ 12 សីហា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4362
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4441
ចន្លោះប្រែប្រួល (Range): 79 ដុល្លារ

មូលហេតុសំខាន់ៗដែលធ្វើឲ្យ មាសប្រែប្រួលកាលពីម្សិលមិញ (12 សីហា 2026) 

1. អតិផរណាអាមេរិកមានសភាពទន់ជាងការព្រួយបារម្ភនាំឱ្យទីផ្សារបង្កើនការរំពឹងថា ធនាគារកណ្ដាលអាមេរិកអាចបន្ធូរគោលនយោបាយការប្រាក់
2. ភាពមិនច្បាស់លាស់ភូមិសាស្ត្រនយោបាយ នៅតែជួយរក្សាតម្រូវការ Safe Haven
3. មាសទទួលបានកម្លាំងទិញខ្លាំងក្រោយព័ត៌មានអតិផរណា ប៉ុន្តែមាន Profit-taking នៅតំបន់តម្លៃខ្ពស់  បង្កឲ្យមានការរុញឡើង និងទាញចុះក្នុងថ្ងៃ។ 

ស្ថានភាពទីផ្សារបច្ចុប្បន្ន ១៣ សីហា ២០២៦ 

គិតត្រឹមព្រឹក 13 សីហា 2026 មាសនៅតែមានទិសដៅ កើនឡើង  និងកំពុងជួញដូរនៅក្នុងចន្លោះតម្លៃ 4400-4450 /oz  អ្វីដែលត្រូវតាមដានបន្ត៖
• PPI និង Core PPI អាមេរិកថ្ងៃនេះ — ជាកត្តាសំខាន់បំផុតបន្ទាប់ពី CPI
• Initial Jobless Claims — វាស់ស្ថានភាពទីផ្សារការងារអាមេរិក។
• Fed / ការរំពឹងអត្រាការប្រាក់ — បើទីផ្សារកាត់បន្ថយការរំពឹង Rate Hike បន្ថែម  ល្អសម្រាប់មាស។ 
• US Dollar និង Treasury Yield — Dollar/Yield ចុះ  គាំទ្រមាស; ឡើងខ្លាំង  សម្ពាធលើមាស។
អាមេរិក–អ៊ីរ៉ង់ និង Strait of Hormuz — ភាពតានតឹងបន្តអាចរក្សាតម្រូវការ Safe Haven 

អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 10:00 AM ១៣ សីហា ២០២៦