របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ

ការប្រែប្រួលកាលពីថ្ងៃ 11 សីហា 2026
តម្លៃទាបប្រចាំថ្ងៃ (Low): 4356
តម្លៃខ្ពស់ប្រចាំថ្ងៃ (High): 4435
ចន្លោះប្រែប្រួល (Range): 79 ដុល្លារ
ព័ត៌មាន និងមូលហេតុសំខាន់ៗកាលពីម្សិលមិញ
①ទីផ្សារប្រុងប្រយ័ត្នមុនទិន្នន័យ CPI អាមេរិក
កត្តាសំខាន់បំផុតគឺទីផ្សាររង់ចាំ US CPI ខែកក្កដា ដែលត្រូវប្រកាសនៅថ្ងៃទី 12 សីហា។ ទិន្នន័យនេះមានសារៈសំខាន់ចំពោះការរំពឹងទុកអំពីគោលនយោបាយការប្រាក់របស់ Federal Reserve។ ដូច្នេះអ្នកវិនិយោគមួយចំនួនបានកាត់បន្ថយការទិញមាសមុនការចេញទិន្នន័យ។
②មាសបានឡើងដល់តំបន់ខ្ពស់ជាង 2 ខែ បន្ទាប់មកមានការយកចំណេញមាសបានឡើងដល់កម្រិតខ្ពស់ជាងពីរខែមុនពេលថយចុះវិញ។ ក្រោយការឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃមុន អ្នកវិនិយោគមួយចំនួនបាន Take Profit ដែលបង្កសម្ពាធលើតម្លៃនៅតំបន់ខ្ពស់។
③ភាពតានតឹងអាមេរិក–អ៊ីរ៉ង់នៅតែគាំទ្រមាស
ក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងអាមេរិក–អ៊ីរ៉ង់បានចុះខ្សោយ ខណៈបញ្ហាច្រកសមុទ្រ Hormuz នៅតែមិនទាន់ដោះស្រាយ។ ភាពមិនច្បាស់លាស់ភូមិសាស្ត្រនយោបាយនេះនៅតែបង្កើតតម្រូវការ Safe Haven និងជួយទប់តម្លៃមាសមិនឱ្យធ្លាក់ខ្លាំង។
ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន — 12 សីហា 2026
នៅព្រឹកនេះ មាសកំពុងមានទិសដៅឡើង ក្នុងចន្លោះ 4362-4415បើមាសអាចឈរលើតំបន់ 4400-4,415 បាន នោះសន្ទុះ Bullish អាចបន្ត។ ផ្ទុយទៅវិញ បើធ្លាក់ក្រោមតំបន់ $4,363 វាអាចបង្ហាញពីការកែតម្រូវចុះ។ កម្រិតទាំងនេះគួរចាត់ទុកជាតំបន់តាមដានពី range ថ្ងៃនេះ មិនមែនជាការធានាទិសដៅទេ។ យប់នេះ ថ្ងៃទី 12 សីហា 2026 ម៉ោង 7:30 យប់ មានទិន្នន័យ US CPI សំខាន់ៗ 4 ដែលអាចធ្វើឱ្យមាស (XAU/USD) ប្រែប្រួលខ្លាំង៖
🟢 CPI ទាបជាង Forecast →ជាទូទៅល្អសម្រាប់មាស
អតិផរណាទាប →Fed មានឱកាសបន្ធូរគោលនយោបាយ →Bond Yield/USD អាចចុះ → មាសអាចឡើង។
🔴 CPI ខ្ពស់ជាង Forecast →ជាទូទៅអវិជ្ជមានសម្រាប់មាស
អតិផរណាខ្ពស់ →Fed អាចរក្សាអត្រាការប្រាក់ខ្ពស់ →Yield/USD អាចឡើង → មាសអាចចុះ។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 11:30 AM ១២ សីហា ២០២៦