របាយការណ៍ទីផ្សារមាសប្រចាំថ្ងៃ

តម្លៃប្រែប្រួលម្សិលមិញ (30 កក្កដា 2026)
• កម្រិតទាប (Low): 4,064
• កម្រិតខ្ពស់ (High): 4,120
• ចលនាតម្លៃសរុប: 56 ដុល្លារ/អោន
មូលហេតុដែលធ្វើឱ្យមាសឡើង៖
• ធនាគារកណ្តាលអាមេរិក (Fed) រក្សាអត្រាការប្រាក់ដដែល ដែលធ្វើឱ្យទីផ្សាររំពឹងថាការដំឡើងអត្រាការប្រាក់បន្ថែមអាចមានឱកាសតិចជាងមុន។ វាបានជួយគាំទ្រតម្លៃមាស។
• ទិន្នន័យអតិផរណា PCE របស់សហរដ្ឋអាមេរិកចុះទន់ភ្លន់ បង្ហាញថាសម្ពាធអតិផរណាកំពុងស្រាលចុះ ដែលបន្ថែមការរំពឹងថា Fed នឹងមិនរឹតបន្តឹងគោលនយោបាយលឿនទេ។
• ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ នៅតំបន់មជ្ឈិមបូព៌ានៅតែជំរុញតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព
ស្ថានភាពទីផ្សារមាសបច្ចុប្បន្ន
តម្លៃមាសកំពុងស្ថិតក្នុងដំណាក់កាល Consolidation បន្ទាប់ពីការកើនឡើងខ្លាំងក្រោយកិច្ចប្រជុំ Fed។ បច្ចុប្បន្ន Spot Gold ជួញដូរនៅជិត $4,080–4,100/oz ។
អ្វីដែលត្រូវតាមដានថ្ងៃនេះ
• ទិន្នន័យ Employment Cost Index (ECI)
• Chicago PMI
• University of Michigan Consumer Sentiment
សេចក្តីសន្និដ្ឋាន៖
ម្សិលមិញ មាសមានសន្ទុះ ឡើងខ្លាំងពី 4,064 ដល់ 4,120 ដោយទទួលបានការគាំទ្រពីការរក្សាអត្រាការប្រាក់របស់ Fed, ទិន្នន័យ PCE ដែលទន់ជាងមុន និងការបន្តមានហានិភ័យភូមិសាស្ត្រនយោបាយ។ ទាំងនេះបានជំរុញឱ្យអ្នកវិនិយោគទិញមាសកាន់តែច្រើន។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ ១០:០០ AM ៣១ កក្កដា ២០២៦