របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦

ស្ថានភាពទីផ្សារ
មាសបានងើបឡើងវិញនៅដើមសប្ដាហ៍ បន្ទាប់ពីប្រេងឆៅធ្លាក់ចុះ និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះបន្តិច។ កត្តាទាំងនេះបានបន្ថយសម្ពាធអតិផរណា និងធ្វើឱ្យប្រាក់ដុល្លារ និងអត្រាផលចំណេញសញ្ញាប័ណ្ណ ( Bond Yields) ទន់ខ្សោយ ដែលជួយគាំទ្រតម្លៃមាស។
កត្តាសំខាន់ដែលត្រូវតាមដាន
• កិច្ចប្រជុំ Federal Reserve (Fed) នៅសប្ដាហ៍នេះ។
• សេចក្តីថ្លែងការណ៍របស់ប្រធាន Fed អំពីទិសដៅអត្រាការប្រាក់។
• ការវិវត្តនៃស្ថានភាពនៅមជ្ឈិមបូព៌ា។
• ទិសដៅនៃតម្លៃប្រេង និងសន្ទស្សន៍ប្រាក់ដុល្លារ ( DXY) ។
ទស្សនៈសម្រាប់អ្នកជួញដូរ ( XAU/USD)
• ប្រសិនបើ Dollar និង Bond Yields បន្តធ្លាក់ នោះមាសអាចបន្តមានកម្លាំងឡើង។
• ប្រសិនបើ Fed បង្ហាញជំហររឹតបន្តឹង ( Hawkish) ឬសញ្ញាដំឡើងអត្រាការប្រាក់ខ្លាំងជាងការរំពឹងទុក នោះមាសអាចជួបសម្ពាធលក់។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 9:00 AM ២៧ កក្កដា ២០២៦