មាសធ្លាក់ជិត $150 ក្រោយប្រធាន Fed បញ្ចេញសាររឹងមាំលើអតិផរណា

តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា បន្ទាប់ពីប្រធានធនាគារកណ្ដាលអាមេរិក (Fed)លោក Kevin Warsh ថ្លែងសុន្ទរកថាលើកដំបូងរបស់លោកក្នុងនាមជាប្រធាន Fed នៅសន្និសីទ Jackson Hole ដោយផ្តល់សញ្ញាថា Fed អាចត្រូវ ដំឡើងអត្រាការប្រាក់បន្ថែម ប្រសិនបើអតិផរណាមិនវិលត្រឡប់ទៅរកគោលដៅ 2% បានច្បាស់លាស់។
មាស Spot បានធ្លាក់ជាង 3%។ Reuters រាយការណ៍ថា មាសធ្លាក់មក $4,567.23ក្នុងអំឡុងវគ្គជួញដូរ ខណៈទិន្នន័យទីផ្សារផ្សេងទៀតបង្ហាញថា តម្លៃបានបន្តចុះដល់ប្រហែល $4,454–$4,460 ដែលស្មើនឹងការធ្លាក់ប្រមាណ $147 ក្នុងមួយអោន នៅចំណុចមួយនៃការជួញដូរ។
🏦ហេតុអ្វីសុន្ទរកថារបស់ Warsh ធ្វើឱ្យមាសធ្លាក់?
ចំណុចសំខាន់បំផុតគឺលោក Warsh បានបញ្ជាក់ថា Fed ត្រូវមានទំនុកចិត្តថា Underlying Inflationកំពុងធ្លាក់ចុះទៅរកគោលដៅ 2% ក្នុងល្បឿនគ្រប់គ្រាន់ បើមិនដូច្នោះទេ Fed នៅតែមាន “ការងារត្រូវធ្វើ”។ ទីផ្សារបកស្រាយសារនេះថា Hawkish និងថា ការដំឡើងអត្រាការប្រាក់អាចត្រឡប់មកវិញ។
ប្រតិកម្មរបស់ទីផ្សារមានភាពច្បាស់លាស់៖ មុនសុន្ទរកថា ទីផ្សារប៉ាន់ប្រមាណឱកាសដំឡើងអត្រាការប្រាក់ក្នុងខែកញ្ញាប្រហែល 35–36% ប៉ុណ្ណោះ ប៉ុន្តែក្រោយសុន្ទរកថា វាបានកើនឡើងដល់ប្រហែល 58%។ ក្នុងពេលដំណាលគ្នា U.S. Dollar Index ឡើងប្រហែល 0.6% និងទិន្នផល Treasury រយៈពេល 2 ឆ្នាំឡើងពីប្រហែល 4.22% ទៅ 4.30%។
សម្រាប់មាស នេះបង្កើតសម្ពាធច្បាស់៖ Fed Hawkish → Rate-Hike Expectations ↑ → Treasury Yields ↑ + USD ↑→ Gold ↓។ ដោយសារមាសមិនផ្តល់ការប្រាក់ ការកើនឡើងនៃអត្រាការប្រាក់ និង Bond Yields ធ្វើឱ្យការកាន់មាសមានភាពទាក់ទាញតិចជាងមុន។
ទោះជាយ៉ាងណា ការធ្លាក់ខ្លាំងនេះមិនទាន់មានន័យថា Bullish Trend របស់មាសបានបញ្ចប់ នោះទេ។ មុនពេលធ្លាក់ មាសទើបឡើងដល់ $4,696.18កាលពីថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុតជាង ៣ខែ។ ទិសដៅបន្ទាប់នឹងពឹងផ្អែកខ្លាំងលើទិន្នន័យអតិផរណា ការងារ និងថាតើ Fed ពិតជានឹងដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំខែកញ្ញាឬអត់។
ថ្ងៃខែឆ្នាំ៖ ២៩ សីហា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora