របាយការណ៍ហាងឆេងមាសប្រចាំថ្ងៃ កាលបរិច្ឆេទ៖ 10 សីហា 2026

កាលបរិច្ឆេទ៖ 10 សីហា 2026
ទីផ្សារមាសកំពុងជួញដូរនៅក្នុងចន្លោះ 4313-4350 នៅក្នុងសប្តាហ៍ថ្មីព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីសប្តាហ៍មុនមានសន្ទុះឡើងខ្លាំង។ កត្តាដែលទីផ្សារកំពុងផ្តោតសំខាន់គឺ ទិសដៅប្រាក់ដុល្លារ, អត្រាផលចំណេញបណ្ណរដ្ឋាភិបាលអាមេរិក, ការរំពឹងលើគោលនយោបាយ Fed និងហានិភ័យភូមិសាស្ត្រនយោបាយ។ កាលពីសប្តាហ៍មុន ការធ្លាក់ចុះរបស់ USD និង Treasury yields បានជួយជំរុញតម្លៃមាសឡើង។
ទិសដៅសម្រាប់ថ្ងៃនេះ៖
Bullish ប៉ុន្តែមានហានិភ័យ Pullback បន្ទាប់ពីមាសឡើងខ្លាំងក្នុងសប្តាហ៍មុន អ្នកជួញដូរគួរប្រុងប្រយ័ត្នការលក់យកចំណេញ (profit-taking)។ ប្រសិនបើ USD និង US Treasury yields បន្តចុះ វាអាចគាំទ្រមាសឱ្យបន្តឡើង។ ផ្ទុយទៅវិញ បើ USD ងើបឡើងវិញ និងទីផ្សាររំពឹង Fed តឹងរ៉ឹងជាងមុន មាសអាចមានការកែតម្លៃចុះ។
ចំណុចត្រូវតាមដានថ្ងៃនេះ៖
• អ្នកវិនិយោគគួរតាមដានជាពិសេសលើ US CPI, PPI, គោលនយោបាយរបស់ Fed, ទិន្នផល Treasury, តម្លៃប្រេង និងស្ថានការណ៍នៅមជ្ឈិមបូព៌ា។
• US Dollar Index (DXY) — USD ចុះ ជាទូទៅល្អសម្រាប់មាស
• US Treasury Yield — Yield ចុះ ជួយគាំទ្រមាស
• Fed expectations — ការរំពឹងអត្រាការប្រាក់ជាកត្តាសំខាន់
• Geopolitical risks — ភាពមិនច្បាស់លាស់អាចបង្កើនតម្រូវការ Safe Haven
• Profit-taking — គួរប្រុងប្រយ័ត្នជាពិសេសក្រោយសប្តាហ៍ដែលមាសឡើងខ្លាំង
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 10:10 AM 10 សីហា ២០២៦